/ / /

លោកស្រី ពៅ ចន្ធី អនុប្រធានមន្ទីរផែនការខេត្តកោះកុង តំណាងលោកប្រធានមន្ទីរ បាននាំយកថវិកាសមាគមមន្ត្រីរាជការ នៃក្រសួងផែនការចំនួន ៥០០,០០០រៀល ឧបត្ថម្ភជូនមន្ត្រីសម្រាលកូន ចំនួន ០១រូប គឺ លោកស្រី ម៉ៅ គឹមហួរ ជាមន្រ្តីការិយាល័យផែនការ នៃមន្ទីរផែនការខេត្តកោះកុង

លោកស្រី ពៅ ចន្ធី អនុប្រធានមន្ទីរផែនការខេត្តកោះកុង តំណាងលោកប្រធានមន្ទីរ បាននាំយកថវិកាសមាគមមន្ត្រីរាជការ នៃក្រសួងផែនការចំនួន ៥០០,០០០រៀល ឧបត្ថម្ភជូនមន្ត្រីសម្រាលកូន ចំនួន ០១រូប គឺ លោកស្រី ម៉ៅ គឹមហួរ ជាមន្រ្តីការិយាល័យផែនការ នៃមន្ទីរផែនការខេត្តកោះកុង នឹងសូមគោរពថ្លែងអំណរគុណ ចំពោះឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម ប្រធានសមាគមមន្ត្រីរាជការ ទាំងនេះបង្ហាញអំពីការយកចិត្តទុកដាក់អំពីសុខទុក្ខ របស់សមាជិកសមាគម សូមគោរពអរគុណជូនពរ និងសូមបួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សានិងប្រសិទ្ធពរជ័យ សិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ ជូនដល់ឯកឧត្តមរដ្ឋមន្ត្រី និង ឯកឧត្តមប្រធានសមាគមមន្ត្រីរាជការនៃក្រសួងផែនការ។

ថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម

  • ហេង គីមឆន/
    10/03/2026

    សារលិខិតជូនពរ សូមគោរពជូនលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ