រដ្ឋបាលស្រុកកោះកុង,ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលស្រុកកោះកុង សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ នៃសពឈ្មោះ សួន រោន យោធិនពលីក្នុងហេតុការណ៍ផ្ទុះអាវុធជាមួយកងទ័ពថៃ នៅតំបន់មុំបី ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ សូមវិញ្ញាណក្ខន្តយោធិន សួន រោន បានទៅសោយសុខនៅសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។


ប្រភពៈ រដ្ឋបាលស្រុកកោះកុង
