រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា ដឹកនាំក្រុមប្រតិបត្តសាខា យុវជនកាកបាទក្រហម នាំយកថវិកាអំណោយមនុស្សធម៌ ផ្តល់ជូនតំណាងគ្រួសារយុវជន លាង កែវពេជពន្លឺ អាយុ១៦ឆ្នាំ ជាសិស្ស និងជាយុវជនកាកបាទក្រហម នៃវិទ្យាល័យប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលបានរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចស្ពានកោះកុង។

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា ដឹកនាំក្រុមប្រតិបត្តសាខា យុវជនកាកបាទក្រហម នាំយកថវិកាអំណោយមនុស្សធម៌ ផ្តល់ជូនតំណាងគ្រួសារយុវជន លាង កែវពេជពន្លឺ អាយុ១៦ឆ្នាំ ជាសិស្ស និងជាយុវជនកាកបាទក្រហម នៃវិទ្យាល័យប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលបានរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចស្ពានកោះកុង ។

នាឱកាសនោះលោកនាយកសាខា និងក្រុមការងារ បាន ពាំនាំនូវសេចក្តីអាណិតអាសូរជាពន់ពេក និង ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំសួរសុខទុក្ខក្មួយប្រុស លាង កែវពេជពន្លឺ ដែលបានលះបង់កម្លាំងកាយ ចិត្ត ចូលរួមដោយស្ម័គ្រចិត្តជួយការងារមសនុស្សធម៌​នាពេលកន្លងមក នឹង សូមជូនពរអោយក្មួយប្រុសឆាប់ជាសៈស្បើយឆាប់ៗ ដោយត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត គោរពតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ និងត្រូវអនុវត្តនអនាម័យ​លាងដៃអោយបាន​ញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

ថវិកាដែលសាខាផ្តល់ជូនចំនួន ៣០០,០០០រៀល (បីរយពាន់រៀលគត់) ដោយឡែក លោកជំទាវ ឈី វ៉ា ឧបត្ថម្ភថវិកាចំនួន ២០០,០០០ រៀល (ពីររយពាន់រៀលគត់) ។

អត្ថបទទាក់ទង