លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង បានដឹកនាំមន្ត្រី ០២រូប ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ឯកសារព័ត៌មានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងតារាងពិន្ទុវិស័យ សម្រាប់រៀបចំផែនការនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោក មុី សុខម៉ាច អគ្គនាយករង នៃក្រសួងផែនការ លោក ញ៉ែម ស្រស់ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរ អនុប្រធានមន្ទីរ ការិយាល័យជំនាញទាំង ១២ខេត្ត សរុបប្រមាណ ៥៤រូប ស្រី ០៦រូប ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅមន្ទីរផែនការខេត្តតាកែវ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីពង្រឹងនូវចំណេះដឹងលើការវិភាគព័ត៌មាន ការកំណត់បញ្ហា តាមវិស័យនីមួយៗសម្រាប់រៀបចំផែនការ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល។
ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥




