នៅវេលាម៉ោង៨:៣០នាទីព្រឹក លោក អុឹង គី ជំទប់ទី១ឃុំ លោកផែង គីម ស្មៀនឃុំ និងលោក លឹម ឧត្តម ជំនួយការហិរញ្ញវត្ថុឃុំកោះកាពិ បានអញ្ជើញចូលរួមកម្មវិធីចុះពិនិត្យផ្គូផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិឆ្នាំគោល២០២៤ ក្រោមធិបតីភាព លោក សុខ ធី ប្រធានប្រតិភូ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង កិច្ចប្រជុំមានរយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ។
……………….
ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥
May 28, 2025







