ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលស្រុកគិរីសាគរបានបេីកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋរបស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សា និងលោក ឃឹម ច័ន្ទឌី អភិបាល នៃគណ:អភិបាលស្រុក ដោយការចូលរួមជាគណ:អធិបតីពី ឯកឧត្តម លី សារ៉េត ឯកឧត្តម ដួង សាវឿន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ ព្រហស្ថ ឯកឧត្តម ប្រាក់ ប៊ុនថង ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគិរីសាគរ លោកអនុប្រធានមន្ទីរទេសចរណ៍ខេត្ត តំណាងមន្ទីរបរិស្ថានខេត្ត លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរង លោកនាយករងរដ្ឋបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ ចំណុះសាលាស្រុក លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី លោកមេឃុំទាំងបី ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ និង ប្រជាពលរដ្ឋសរុប ១១៩ រូប ស្រី ២២ រូប។ វេទិកានេះធ្វេីឡេីងក្រោមប្រធានបទពីរ÷
១.ផ្សព្វផ្សាយ ការទប់ស្កាត់ និងបង្ការ ការរីករាលដាលនៃជំងឺកូវីដ-១៩
២.ផ្សព្វផ្សាយ ការលេីកកម្ពស់សេវាកម្មទេសចរណ៍ និងពិគ្រោះយោបល់បញ្ហាប្រឈមនៅក្នុងមូលដ្ឋាន