មន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានរៀបចំសិក្ខាសាលា ស្តីពី ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាពស្ថានីយ ទៅដល់មន្រ្តីពាក់ព័ន្ធ និងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោម គណៈអធិបតីភាព លោក ពេជ្រ សិលា អភិបាលរងនៃគណៈអភិបាលស្រុកបូទុមសាគរ និងក្រុមការងារបច្ចេកទេសនៃ មន្ទីររ៉ែ និងថាមពលខេត្តកោះកុង។
ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥




