លោក ទុយ ហុងណៃ អនុប្រធានការិយាល័យស្ថិតិ ដឹកនាំមន្ត្រី ១រូប ស្រី ១រូប បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ថ្នាក់ជាតិ ក្រោមអធិបតីភាព ឯកឧត្តម រិន វិរះ ទីប្រឹក្សាផ្ទាល់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ជ.ស និងមានការចូលរួមពីមន្រ្តី មន្ទីរផែនការរាជធានីខេត្តទាំង២៥ រាជធានី-ខេត្ត សរុបចំនួន ៧០រូប ស្រី ២២រូប ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ LBN Asian ខេត្តកំពង់ចាម។ សិក្ខាសាលានេះមានគោលបំណងផ្ដោតលើខ្លឹមសារសំខាន់ៗទាក់ទងនឹងការពិភាក្សាអំពីនីតិវិធីក្នុងការចុះប្រមូលថ្លៃ ក៏ដូចជាការបង្ហាញពីការបញ្ចូលទិន្នន័យចូលក្នុងកម្មវិធីCAPI និងផែនការសកម្មភាពការងារបន្ត។
ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥





