/ / /

ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានរៀបចំដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី២ និងឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅភារកិច្ចបន្ត របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាទាំង៧ក្រុង/ស្រុក នាយកសាខា ក្រុមប្រតិបត្តសាខា មន្ត្រីទទួលបន្ទុកយុវជនកាកបាទក្រហម សរុបចំនួន ២៥ នាក់ ស្រី០៨នាក់។

ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានរៀបចំដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី២ និងឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅភារកិច្ចបន្ត របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាទាំង៧ក្រុង/ស្រុក នាយកសាខា ក្រុមប្រតិបត្តសាខា មន្ត្រីទទួលបន្ទុកយុវជនកាកបាទក្រហម សរុបចំនួន ២៥ នាក់ ស្រី០៨នាក់ ។

ក្នុងឱកាសនោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក៏បាន ប្រគល់អំណោយ ជា អាវពោងចំនួន ៤០០ អាវ ជូនអនុសាខាកាកបាទក្រហមកម្ពុជា ទាំង៧ ក្រុង/ស្រុក កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តការសឹករង ស្នងការនគរបាលខេត្ត សម្រាប់បំពេញប្រតិបត្តិការមនុស្សធម៌ ដែលជាអំណោយរបស់ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC)។

ជាមួយគ្នានេះ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍របស់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសាខា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅចំពោះ ក្រុមការងារ សាខា អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង/ស្រុក ទាំង៧ ជាពិសេសសូមថ្លែងនូវការកោតសរសើរចំពោះសាខាទាំងអស់ដែលបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបំពេញការងារចុះជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតបានយ៉ាងទាន់ពេលវេលា សក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ជាពិសេស ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់នាពេលកន្លងមក ដែលអាចចាត់ទុកថាជាគំរូមួយសម្រាប់ពិភពលោក។

បន្ថែមពីនេះ ឯកឧត្តមអនុប្រធាន បានផ្តល់អនុសាសន៍ដល់អនុសាខាទាំងអស់ ត្រូវត្រៀម ក្នុងការបង្ការ និងឆ្លេីយតបគ្រោះទឹកជំនន់នារដូវវស្សានេះ ក៏ដូចជាគ្រោះអគ្គិភ័យ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងគ្រោះមហន្តរាយធម្មជាតិនានា។

ជាពិសេស សូមបន្តអនុវត្តនូវវិធានការនានារបស់រាជដ្ឋាភិបាល ក្នុងការទប់ស្កាត់រលកទី២ នៃជំងឺកូវីដ-១៩ និងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺគ្រុនឈាម ដែលអាចកេីតមាននារដូវវស្សានេះ ដោយសូមយកចិត្តទុកដាក់ បន្តផ្សព្វផ្សាយជាប្រចាំអំពីសុវត្ថិភាពចរាចរណ៍ជូនដល់ប្រជាពលរដ្ឋ និងបន្តផ្តល់អំណោយជាស្បៀង-សម្ភារជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដើម្បីជួយសម្រាលដល់ជីវភាពក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩នេះ ។
អាវពោងដែលសាខាបានប្រគល់ជូនរួមមាន៖
១.អនុសាខា ក្រុងខេមរភូមិន្ទ ចំនួន ៣០អាវ
២. អនុសាខា ស្រុកមណ្ឌលសីមា ចំនួន ៣៨អាវ
៣.អនុសាខាស្រុកកោះកុង ចំនួន ៣៤អាវ
៤.អនុសាខា ស្រុកបូទុមសាគរ ចំនួន ៣៤អាវ
៥.អនុសាខា​ ស្រុកស្រែអំបិល ចំនួន ៤៦អាវ
៦.អនុសាខា ស្រុកគិរីសាគរ ចំនួន ៣៤អាវ
៧.អនុសាខា ស្រុកថ្មបាំង ចំនួន ៣៤អាវ
៨.កងរាជអាវុធហត្ថខេត្ត ចំនួន ៣០អាវ
៩.ស្នងការនគរបាលខេត្ត ចំនួន ៣០អាវ
១០.តំបន់ប្រតិបត្តិការសឹករង ចំនួន ៣០អាវ ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    14/03/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំង លោក រំ ម៉ាលី តំណាងគណៈអុីមាំខេត្ត លោក ម៉ាត់ ស៊ឹម សមាជិកក្រុមប្រឹក្សាក្រុង អជ្ញាធរភូមិ បានអញ្ជើញសំណេះសំណាល​ សួរសុខទុក្ខ និងប្រគល់ កញ្ចប់អាហាររ៉ម៉ាឌន ចំនួន ៧៤ គ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/03/2026

    សេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦

  • ហេង គីមឆន/
    14/03/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា ស្តីពីការធ្វើបច្ចុប្បន្នភាពមគ្គុទ្ទេសក៍វិនិយោគខេត្តកោះកុង (Koh Kong Investment Guide) និងវឌ្ឍនភាព នៃការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សាខាខេត្តកោះកុង

  • ហេង គីមឆន/
    14/03/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអមដំណើរ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធប៉ុស្តិ៍សុខភាពកណ្ដោល ស្ថិតនៅឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី