មន្ទីរផែនការខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងអង្គភាព ដឹកនាំដោយ លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរផែនការខេត្តកោះកុង នៅសាលប្រជុំមន្ទីរផែនការខេត្ត។ កិច្ចប្រជុំនេះមានរបៀបវារៈចំនួន ៤រួមមាន÷ (១) របាយការណ៍សកម្មភាពលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៥ និងទិសដៅបន្ត (២) ពង្រឹងតួនាទី ភារកិច្ច អង្គភាព (៣) វាយតម្លៃការងាររបស់មន្ត្រីរាជការនៃមន្ទីរផែនការ និង(៤) បញ្ហាប្រឈម សំណូមពរ និងផ្សេងៗ ។
រសៀលថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥










