តាតៃក្រោម,ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលឃុំតាតៃក្រោម បានរៀបចំកម្មវិធីខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ធិន សម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុកកោះកុង
កម្មវិធីរួមមាន:
១. ប្រកាសហេតុ
២. បូជាគ្រឿងសក្ការថ្វាយព្រះរតនត្រ័យ
៣. នមស្ការ ថ្វាយបង្គំព្រះរតនត្រ័យ និងសមាទានសីល
៤. លោកគ្រូអាចារ្យ វេសង្ឃភត្តាហារ និងប្រគេនព្រះសង្ឃ៥. ព្រះសង្ឃភត្តា ដាបង្សុកូល
៦. យំកិញ្ចិ ឧទ្ទិសកុសល ថ្វាយប្រគេន និងជូនចំពោះបុព្វការីជន
៧. អានសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមតិសំណេះសំណាល លោក ធិន សម្បត្តិ អធិបតី
៨. គណៈចាត់តាំងកម្មវិធីថ្លែងអំណព្រះគុណ និងអរគុណ គោរពជូនពរ គណៈអធិបតី និងអង្គពិធី៩. ប្រកាសរំសាយ
សមាសភាពចូលរួម ជាគណៈអធិបតីរួមមាន លោក ជា ឧត្តម សមាជិកក្រុមប្រឹក្សាស្រុកកោះកុង លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំតាតៃក្រោម ប្រធានការិយាល័យផែនការគាំទ្រឃុំ សង្កាត់ លោកអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន លោក លោកស្រី មេភូមិ អនុភូមិ ស្មៀនឃុំ ជំនួយការឃុំ លោកនាយកាសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យាជី តាជី និងពុទ្ធិបរិស័ទ ចំណុះជើងវត្ត សរុបចំនួន ៦៧នាក់ ស្រី ២៦នាក់ នៅវត្តពោធិគិរីមនោរម្យ ហៅវត្តតាតៃភូមិដូង។



















