កោះកុង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ លោក អ៊ូច ទូច ប្រធានមន្ទីរបានអញ្ជេីញជាគណៈអធិបតីក្នុងពិធីបេីកបវេសនកាលឆ្នាំសិក្សាថ្មី២០២៥-២០២៦ របស់សាលាពុទ្ធិកបឋមសិក្សាសម្តេចមហាសង្ឃរាជ បួរ គ្រី វត្តទេពនិមិត្ត ស្ថិតនៅក្នុងបរិវេណវត្តទេពនិមិត្ត សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ស្ថិតក្នុងពិធីដ៏ថ្លៃថ្លានេះក៏មានការអញ្ជេីញផ្តល់កិត្តិយសជាអធិបតីពីលោកជំទាវ ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជេីញចូលរួមជាគណៈអធិបតីកិត្តិយសពីឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំប្រដាប់អាវុធទាំងបីប្រភេទ លោកស្រី អភិបាលរងក្រុង លោកស្រីចៅសង្កាត់ស្មាច់មានជ័យ មហាពុទ្ធបរិស័ទ និងសិស្សានុសិស្ស៣០០នាក់។
លោកប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ក្នុងនាមជាអ្នកគ្រប់គ្រងផ្ទាល់ពុទ្ធិកសិក្សា បានថ្លែងអំណរព្រះគុណ និងអរគុណព្រះមេគណ ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការវត្ត និងគណៈគ្រប់គ្រងសាលា ព្រមទាំងមហាពុទ្ធបរិស័ទ តែងតែបានរួមចំណែកក្នុងការឧបត្ថម្ភ គាំទ្រ ចំពោះការសិក្សាផ្នែកពុទ្ធិកសិក្សា សកម្មភាពដ៏ល្អនេះគឺជាការរួមចំណែកមួយផ្នែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស បណ្តុះបណ្តាលមូលធនមនុស្ស ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។ សបញ្ជាក់ដូចពេលនេះ មានការអញ្ជេីញចូលរួមយ៉ាងផុសផុលពីមហាពុទ្ធបរិស័ទ នូវបច្ច័យបួន សម្ភារសិក្សា ជាច្រេីន។



































