រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងដាក់ផែនការមួយចំនួនសម្រាប់អនុវត្តនៅខែបន្ត។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក ឈឹម ចិន អភិបាលស្តីទីក្រុង និងបានអញ្ជើញចូលរួមមាន លោកនាយករងរដ្ឋបាលក្រុង លោក លោកស្រីប្រធានការុយាល័យ អង្គភាពចំណុះរដ្ឋបាលក្រុង មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីចៅសង្កាត់ ប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងបី និងលោក លោកស្រីមេភូមិទាំង១១ សរុបប្រមាណ ៣១រូប។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
វេលាម៉ោង ២៖០០នាទីរសៀល ថ្ងៃអង្គារ ២ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#









