លោក សុខ សំអាត អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង បាននរៀបចំកិច្ចប្រជុំស្តីពី ការចងក្រងបណ្តុំអាជីវកម្ម និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង សំរាប់បណ្តុំអាជីវកម្មចេក នៅសាលប្រជុំវិទ្យាល័យឫស្សីជ្រុំ ស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ។ ដែលបានរៀបចំសម្របសម្រួលដោយក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំខេត្ត និងប្រចាំស្រុកថ្មបាំង ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំឫស្សីជ្រុំ ព្រមទាំងអញ្ជើញចូលរួមពីជំទប់ទី១ លោកមេភូមិ និងកសិករអ្នកដាំចេក អ្នកលក់ធាតុចូល និងអ្នកទទួលទិញចេកសរុបចំនួន ៦៣ នាក់។ ជាលទ្ធផលអង្គពិធីបានពិភាក្សាយ៉ាងផុលផុសអំពីបញ្ហាជួបប្រទះក្នុងអាជីវកម្មចេក គោលបំណងនៃការបង្កើតបណ្តុំ អត្ថប្រយោជន៍នៃការចូលរួមជាសមាជិកបណ្តុំ បេសកកម្មនិងចក្ខុវិស័យរបស់កម្មវិធី ពីគ្រប់ភាគីទាំងអស់ និងបានយល់ច្បាស់ពីសារប្រយោជន៍នៃការចូលរួមបង្កើតបណ្តុំអាជីវកម្មចេក។ ក្នុងកិច្ចពិភាក្សានេះផងដែរ អ្នកចូលរួមបានចែករម្លែកនូវបញ្ហាសំខាន់ៗមួយចំនួនដូចជា ផ្លូវគមនាគមន៍ពិបាកដឹកជញ្ជូន ខ្វះខាតទឹក សត្វបំផ្លាញ (ឌួង) ប្រឈមជំងឺ កង្វះបច្ចេកទេសដាំដុះ ទីផ្សារប្រែប្រួល និងខ្វះពូជសុទ្ធ ពូជទំនើប។ ដើម្បីចូលរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនេះ សមាជិកអង្គពិធីបានឯកភាពគ្នាដោយបានលើកដៃ ១០០% ក្នុងការចូលរួមជាសមាជិកបណ្តុំ នឹងបានបោះឆ្នោតជ្រើសរើសគណកម្មការបណ្តុំអាជីវកម្មចេកដែល មានសមាជិកសរុប ៣២នាក់។ គណៈកម្មការគ្រប់គ្រងបណ្តុំអាជីវកម្មចេកចំនួន ០៣ នាក់ ត្រូវបានបោះឆ្នោតជ្រើសរើសដោយសមាជិកបណ្តុំ ដូចមានឈ្មោះខាងក្រោម៖ ១.លោក ញឹម សាវុធ ប្រធានគណកម្មការ ២.លោកស្រី ម៉ី ស្រីណាង អនុប្រធានគណកម្មការ ៣.លោក តុប ឈុនឡេង រដ្ឋបាល និងហិរញ្ញិក។ សម្រាប់ទិសដៅបន្ត៖ ១. ចុះប្រមូលទិន្នន័យគ្រួសារបណ្តុំ ដោយដាក់បញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងពត៌មាន MIS, ២. រៀបចំវេទិកាអ្នកពាក់ព័ន្ធច្រើនភាគី MSP, ៣. ការគាំទ្រគ្រួសារបណ្តុំ និងណែនាំឲ្យចេះបំពេញផែនការអាជីវកម្មកម្មវិធីបានបិតបញ្ចប់នូវវេលាម៉ោង ១២:០០ ព្រឹកថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ និងទទួលបានលទ្ធផលដូចការរំពឹងទុក។