ក្រុមការងារគណនេយ្យភាពសង្គមខេត្តកោះកុង បានចុះបិទផ្សាយផ្ទាំងព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4Cs) នៅទីតាំងរដ្ឋបាលឃុំ និងសាលាបឋមសិក្សា នៃស្រុកបូទុមសាគរ។ តាមទិសដៅរបស់រដ្ឋបាលខេត្ត ក្នុងដំណើការជំរុញការអនុវត្តការងារគណនេយ្យភាពសង្គម ដំណាក់កាលទី២ ឲ្យមានភាពល្អប្រសើរ ក្រុមការងារISAF ថ្នាក់ខេត្តនឹងចុះបិទផ្ទាំង I4Cs នៅគ្រប់ក្រុង ស្រុក នៃខេត្តកោះកុង។