លោក សុខ ភិរម្យ អភិបាលស្រុក បានដឹកនាំ លោក ប៉ែន ប៊ុនឈួយ លោក ប៉ែន សុផាត អភិបាលរងស្រុក នាយក នាយករងរដ្ឋបាល មន្ត្រីសាលាស្រុក កំលាំងចម្រុះ និងលោកមេឃុំប៉ាក់ខ្លង
ចូលរួមសហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង ដើម្បីចុះរៀបចំសណ្តាប់ធ្នាប់ និងអនាម័យផ្លូវសាធារណ:តាមបណ្ដោយផ្លូវជាតិលេខ១០ និងបានឲ្យប្រជាពលរដ្ឋដែលលក់ដូរនៅតាមដង ផ្លូវអោយពួកគាត់រុះរើតូបក្នុងរយ:ពេល១៥ ដោយគិតចាប់ពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នេះតទៅ ស្ថិតនៅក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ត្រង់ចំណុចដំណាក់ក្បូនព្រំប្រទល់ស្រុកមណ្ឌលសីមា នៃខេត្តកោះកុង និងស្រុកវាលវែង នៃខេត្តពោសាត់ធិ៍) ។
ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥

























