រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលបច្ចេកទេសមុនពេល និងក្រោយពេលប្រមូលផលលេីដំណាំត្រសក់ និងបន្លែ

លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក សឹង លី អនុប្រធានទទួលបន្ទុកការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គការសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE របស់គម្រោងស្ទៀរ (STEER) បានចុះបណ្តុះបណ្តាលបច្ចេកទេសមុនពេល និងក្រោយពេលប្រមូលផលលេីដំណាំត្រសក់ និងបន្លែ ០១ វគ្គ ដោយមានការបញ្រ្ជាបយេនឌ័រក្នុងវិស័យកសិកម្មផងដែរ។ វគ្គនេះបានប្រារព្ធឡេីង នៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ដែលមានកសិករចូលរួមចំនួន ១៧ នាក់ ស្រី ០៧ នាក់)។ ជាលទ្ធផលប្រជាកសិករដែលបានចូលរួមក្នុងវគ្គមានចំណាប់អារម្មណ៍ជាខ្លាំង បេីតាមការសង្កេត និងវាយតំលៃ ឃេីញថាកសិករ ៧៥% បានយល់ពី បច្ចេកទេសមុនពេល និងក្រោយពេលប្រមូលផលបានល្អ។

អត្ថបទទាក់ទង