ថ្ងៃពុធ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០ នាទីរសៀល លោកឧត្តមនាវីទោ ហោ សេងលីម នាយសេនាធិការរងកងទ័ពជើងទឹក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកមណ្ឌលសីមា និងលោក ចេង មុនីរិទ្ធ អភិបាលស្ដីទី មេឃុំប៉ាក់ខ្លង បានចុះពិនិត្យភូមិសាស្រ្តភូមិកោះប៉ោ និងភូមិបឹងកាឆាង ក្នុងឃុំប៉ាក់ខ្លង ដែលជាប់ពាក់ព័ន្ធដែនជម្រកសត្វព្រៃពាមក្រសោប និងដែនជម្រកសត្វព្រៃតាតៃ ។