/ / /

ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ និងពិនិត្យសកម្មភាពការងារ របស់កងកម្លាំងនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី៣ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ និងពិនិត្យសកម្មភាពការងារ របស់កងកម្លាំងនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី៣ ខេត្តកោះកុង នៅទីបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៧ និងពិធីប្រគល់កម្លាំងអន្តរាគមន៍ចំនួន ៣០ នាក់ ដើម្បីសំរួលដល់ការរក្សាសន្តិសុខ សុវត្ថិភាព ក្នុងមូលដ្ឋាន។ ក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បាននាំយកអំណោយគ្រឿងឧបភោគ បរិភោគ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកចែកជូនដល់កងកម្លាំងផងដែរ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/04/2026

    លោក ខេង សំខាន់ អភិបាលរង នៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យលើសេចក្តីព្រាងរបាយការណ៍លេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែមេសា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/04/2026

    លោក ទេពទ្រឹម ឈុំ សមាជិកក្រុមការងារអាហារូបត្ថម្ភថ្នាក់ស្រុក បានច័លរួមកម្មពិធីព្រឹត្តិការណ៍សហគមន៍ ដែលរៀបចំឡើតដោយរដ្ឋបាលឃុំអណ្តូងទឹក ក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងពីការសម្រាលកូនដោយសុវត្ថិភាព ការបំបៅកូនដោយទឹកដោះម្តាយនិង ការផ្តល់អាហារូបត្ថម្ភ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/04/2026

    លោកស្រី សាត សុវណ្ណរ៉េត និងលោកទេពទ្រឹម ឈុំ សមាជិកក្រុមការងារអាហារូបត្ថម្ភថ្នាក់ស្រុក បានច័លរួមកម្មពិធីព្រឹត្តិការណ៍សហគមន៍ ដែលរៀបចំឡើតដោយរដ្ឋបាលឃុំកណ្តោលក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងពីការសម្រាលកូនដោយសុវត្ថិភាពការបំបៅកូនដោយទឹកដោះម្តាយនិង ការផ្តល់អាហារូបត្ថម្ភ

  • ហេង គីមឆន/
    24/04/2026

    សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការសុខភាពសិក្សាខេត្តកោះកុង និងបង្កើតក្រុមលេខាធិការដ្ឋាន នៃគណៈកម្មការសុខភាពសិក្សាខេត្តកោះកុង

  • ហេង គីមឆន/
    24/04/2026

    លោកឧត្តមសេនីយ៍ទោ គង់​ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំលោក លោកស្រីស្នងការរង លោកនាយ នាយរង ការិយាល័យ លោកមេបញ្ជាការវរព្រំដែនគោកលេខ៨២៧ និងលោកអធិការ អធិការរងទទួលការងារព្រហ្មទណ្ឌ​ គ្រឿង​ញៀន​ និង​ចរាចរណ៍​ទាំង ៧ក្រុង ស្រុក រៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៦ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង

  • ហេង គីមឆន/
    24/04/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅស្រុកថ្មបាំង និងស្រុកោះកុង ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ៥ប្រអប់ ជាលទ្ធផល មិនបានទទួលលិខិត