លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសម្តែងការគួរសម និងស្តាប់របាយការណ៍អំពីសកម្មភាពរបស់អង្គការសម្ព័ន្ធសន្តិភាពសកល-កម្ពុជា(UPF-Cambodia)។
លោកជំទាវអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរចំពោះសកម្មភាពរបស់អង្គការសម្ព័ន្ធសន្តិភាពសកល-កម្ពុជា(UPF-Cambodia) ដែលជាអង្គការមិនមែនរដ្ឋាភិបាល មានតួនាទីផ្តល់យោបល់ទូទៅ ជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាតិ និងបានរួមចំណែកក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍធនធានមនុស្សនៅលើសកលលោក។