លោកស្រី ស៊ើត សុខុម សមាជិកក្រុមប្រឹក្សាឃុំ បានអញ្ជើញចូលរួមការផ្សព្វផ្សាយគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ទាក់ទងនិងអនាម័យសុខភាពរស់នៅប្រចាំថ្ងៃ និងផ្សព្វផ្សាយពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ដឹកនាំក្រុមការងារដោយលោក ពូន សុខហឿន ប្រធានការិយាល័យរដ្ឋបាល និងកិច្ចការទូទៅ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង មានអ្នកចូលរួមមាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ៦៩នាក់ស្រី ៣០នាក់ នៅសាលាអនុវិទ្យាល័យតាតៃ។
តាតៃក្រោម,ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥





