លោក សុខ ភិរម្យ អភិបាលស្រុក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃ និងជំរុញការអនុវត្តការិយាល័យ ទំនាក់ទំនងព្រំដែន(BLO)ចាំយាម ខេត្តកោះកុង ក្រោមអធិបតីភាព បណ្ឌិត សំឃិត វៀន អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តមឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង
ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨
ត្រូវថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥
វេលាម៉ោង៨:៣០នាទីព្រឹក






