នៅវេលាម៉ោង៨:៣០នាទីព្រឹក លោក អុឹង គី ជំទប់ទី១ឃុំកោះកាពិ បានដឹកនាំសកម្មភាពសម្អាតបរិស្ថាន និងកាត់ស្មៅនៅបរិវេណទីធ្លាសាលាបឋមសិក្សាកោះកាពិ សមាសភាពចូលរួម : សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ១ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ២៦នាក់ ស្រី១៤ នាក់ នៅសាលាបឋមសិក្សាកោះកាពិ ភូមិ១(កោះកាពិ) ឃុំកោះកាពិ។
…………………….
ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥
May 3, 2025













