លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានដឹកនាំ លោក ហួន ណាក់ ជំទប់ទី២ និងជាអ្នកកាន់កម្មវិធីឃុំ និងលោកស្រី ស៊ើត សុខុម សមាជិកក្រុមប្រឹក្សាឃុំ ចូលរួមប្រជុំជាមួយមន្ទីរផែនការខេត្តកោះកុង ស្ដីពីការចុះផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ ចំនួន ២៦គ្រួសារ ក្នុងឃុំតាតៃក្រោម នៅសាលាឃុំតាតៃក្រោម។
តាតៃក្រោម,ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។





