នៅវេលាលាម៉ោង៨:០០នាទីព្រឹក លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើក១១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកោះកុង ក្រោមអធិបតីភាពលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ។
– សមាសភាពអញ្ជេីញចូលរួម :
លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាល អធិការ មេបញ្ជាការ នៃកងកម្លាំងទាំងបីប្រភេទ ប្រធាន អនុប្រធានការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុកកោះកុង រដ្ឋបាលឃុំទាំង៤ នៃស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ។
………………..
ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥
May 2, 2025







