នៅវេលាម៉ោង ៨:០០នាទីព្រឹក លោក ជឹម វណ្ឌី ស្មៀនឃុំត្រពាំងរូង និងលោក ផន ឆៃវិរ៉ាត់ ជំនួយការហិរញ្ញវត្ថុឃុំ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើ «សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (ថ្មី)» តាមរយះប្រព័ន្ធវីដេអូពីចម្ងាយ (ZOOM) ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការសម្របសម្រួលដោយលោក សែម សំអាង នាយករដ្ឋបាលសាលាស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ។
រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥
April 30, 2025




