លោក ជា សុីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុងបានដឹកនាំមន្ត្រីចំនួន ២រូប ចុះរៀបចំកិច្ចប្រជុំណែនាំ App-IDPoor ជំនាន់ថ្មី និងជំរុញការអនុវត្តការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅឃុំជ្រោយប្រស់ ស្រុកកោះកុង និងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានសមាសភាពអញ្ជើញចូលរួមពីរ លោកមេឃុំ ក្រុមការងារឃុំ និងក្រុមការងារប្រចាំស្រុក។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោបំណង ពង្រឹងសមត្ថភាពក្រុមការងារឃុំ ផ្សព្វផ្សាយណែនាំពីការប្រើប្រាស់ App-IDPoor ជំនាន់ថ្មី និងពិនិត្យវឌ្ឍនភាពការងារនិងជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធិភាព តម្លាភាព សុក្រឹត្យភាព ដល់ក្រុមគោលដៅគ្រួសារក្រីក្រពិតប្រាកដ។
ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥






