/ / /

ប្រធានគណៈកម្មាធិការអនុសាខា ស្រុកមណ្ឌលសីមា បានដឹកនាំសមាជិក សមាជិកាអនុសាខា អញ្ជើញទទួលទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ មួយចំនួន ពីព្រះតេជ្ជគណ ធី អាំភុន ព្រះគ្រូសូត្រស្តាំវត្តសាមុទ្ធារាម

លោក ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខា ស្រុកមណ្ឌលសីមា បានដឹកនាំសមាជិក សមាជិកាអនុសាខា អញ្ជើញទទួលទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ មួយចំនួន ពី ព្រះតេជ្ជគណ ធី អាំភុន ព្រះគ្រូសូត្រស្តាំវត្តសាមុទ្ធារាម(ហៅវត្តប៉ាក់ខ្លង) និងជាអនុប្រធានកិត្តិយសអនុសាខាស្រុកមណ្ឌលសីមា ។

មានសង្ឃដីកានាឱកាសនោះ ព្រះតេជគណ មានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ចូលរួមចំណែកជាមួយ សកម្មភាព មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះ ក៏ដូចជាជួយ​សម្រាលទុក្ខលំបាករបស់ញោមញាតិទីទ័លក្រនៅគ្រប់ទីកន្លែង ។

មានប្រសាសន៍នោះដែរ លោក ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខាស្រុក ក៏បានពាំនាំប្រសាសន៍របស់​លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ​ថ្លែងអំណរព្រះគុណ ចំពោះព្រះទ័យដ៏សប្បុរសធម៌​របស់ព្រះអង្គ និង ព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងកាយវិកាដ៏ មនុស្សធម៌នេះ គឺជាការចូលរួមរបស់ព្រះសង្ឃក្នុងវិស័យអាណាចក្រ ជាមួយសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ នេះសបញ្ជាក់​ពីព្រះទ័យ​ដ៏មនុស្សធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋរង​គ្រោះ និងងាយរងគ្រោះ ។គ្រឿងឧបភោគបរិភោគទាំងនេះ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែល ប្រជាពលរដ្ឋយើងទទួលរងនូវគ្រោះមហន្តរាយផ្សេងៗ ដោយមិន ប្រកាន់ ពូជសាសន៍ ព័ណសម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម។

ទេយ្យទានដែលបានទទួលមាន៖
អង្ករ ២០០គក្រ មី២កេសធំ ទឹកត្រី ៤កេស .ទឹកស៊ីអីវ ៤កេស ព្រមទាំងថវិកាចំនួន ៥០០.០០០រៀល ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    23/04/2026

    សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំថ្នាក់ក្រោមជាតិ សម្រាប់ខេត្តកោះកុង

  • ហេង គីមឆន/
    23/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បាន​អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារដងទង់

  • ហេង គីមឆន/
    23/04/2026

    កិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តសកម្មភាពការងារត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចបន្ត របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

  • ហេង គីមឆន/
    23/04/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ក្នុងកិច្ចប្រជុំវាយតម្លៃគុណផលការងាររបស់មន្ត្រីរាជការ នៃរដ្ឋបាលខេត្តកោះកុង សម្រាប់តម្លើងថ្នាក់ ឋានន្តរស័ក្តិ តាមវេនអតីតភាព សម្រាប់ឆ្នាំ២០២៦

  • ហេង គីមឆន/
    23/04/2026

    ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​​ សូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​​ដល់​ លោក​ ហៃ​ ឈីហួន​ ដែល​បានឧបត្ថម្ភ​ភេសជ្ជៈ​ ទឹក​ក្រូច ចំនួន​ ៤០​កេស​ ទឹក​បរិសុទ្ធ​ ចំនួន​ ៤០​កេស​ និង​មី​កំប៉ុង ចំនួន​ ៤០​កេស ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/04/2026

    លោក លឹម ឌី ចៅសង្កាត់ដងទង់ បានផ្ដល់អំណោយគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ចំនួន០៤គ្រួសារ មានទីលំនៅ ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។