/ / /

លោក សុខ សំអាត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង

លោក សុខ សំអាត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង ដែលរៀបចំសម្របសម្រួលដោយក្រុមទីប្រឹក្សា អនុកម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំស្រុកបូទុមសាគរ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ព្រមទាំងអញ្ជើញចូលរួមពីជំទប់ទី២ លោកមេភូមិ និងកសិករអ្នកចិញ្ចិមមាន់ អ្នកលក់ធាតុចូល និងអ្នកទទួលទិញមាន់សរុបចំនួន ៥៣ នាក់ ស្រី ២២ នាក់។ ជាលទ្ធផល អង្គពិធីបានពិភាក្សាយ៉ាងផុលផុសអំពីគោលបំណងនៃការបង្កើតបណ្តុំ អត្ថប្រយោជន៍នៃការចូលរួមជាសមាជិកបណ្តំ បេសកកម្មនិងចក្ខុវិស័យរបស់កម្មវិធី ពីគ្រប់ភាគីទាំងអស់ និងបានយល់ច្បាស់ពីសារប្រយោជន៍នៃការចូលរួមបង្កើតបណ្តុំអាជីវកម្មមាន់។ សមាជិកអង្គពិធីបានឯកភាពគ្នាដោយបានលើកដៃ១០០% ក្នុងការចូលរួមជាសមាជិកបណ្តុំ នឹងបានបោះឆ្នោតជ្រើសរើស គណៈកម្មការបណ្តុំអាជីវកម្មមាន់ ដែលមានសមាជិកសរុប ៤២ នាក់។ គណៈកម្មការគ្រប់គ្រងបណ្តុំអាជីវកម្មមាន់ចំនួន ០៣ នាក់ ត្រូវបានបោះឆ្នោតជ្រើសរើស មានឈ្មោះដូចជា៖ ១. លោក នាង ផុន ប្រធានគណកម្មការ ២.កញ្ញា មឿង ឌីម អនុប្រធានគណកម្មការ ៣.លោកស្រី ឆេង វិ រដ្ឋបាល និងហិរញ្ញិក សម្រាប់ទិសដៅបន្ត៖ ១. ចុះប្រមូលទិន្នន័យគ្រួសារបណ្តុំ ដោយដាក់បញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មាន MIS។ ២. រៀបចំវេទិកាអ្នកពាក់ព័ន្ធច្រើនភាគី MSP ។ ៣. ការគាំទ្រគ្រួសារបណ្តុំ និងណែនាំឲ្យចេះបំពេញផែនការអាជីវកម្ម។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/05/2026

    លោក សួន សុង សមាជិកក្រុមប្រឹក្សាឃុំទួលគគីរ បានដឹកនាំអាជ្ញាធរភូមិតាចាត សហការជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិតាចាត ធ្វើអនាម័យរើសសំរាម សម្អាតតាមដងផ្លូវនានាស្ថិតក្នុងភូមិតាចាត ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានក្នុងមូលដ្ឋានភូមិឲ្យកាន់តែស្រស់បំព្រងឡើង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/05/2026

    លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា និងជាអនុប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានបើកកិច្ចប្រជុំបន្ទាន់ពិភាក្សា ស្ដីពីការធ្វើបច្ចុប្បន្នភាពឡើងវិញចំពោះជនបរទេសដែលជួលផ្ទះស្នាក់នៅ និងស្នាក់នៅតាមកន្លែងប្រមូលផ្ដុំក្នុងស្រុកមណ្ឌលសីមា

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/05/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានអញ្ជើញចូលរួមក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    26/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “វិធីសាស្រ្តនៃការវិភាគ និងចងក្រងសូចនាករស្ថិតិអប់រំ ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS”

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    26/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ចេង ពេជ្រធីតា អនុប្រធានមន្ទីរ ដឹកនាំមន្ត្រី ចូលរួមវគ្គបណ្ដុះបណ្ដាលកម្រិតមូលដ្ឋានស្ដីពីការវិភាគទិន្នន័យសង្គមកិច្ចដោយប្រើប្រាស់កម្មវិធី Excel ដល់អង្គភាព មន្ទីររាជធានី-ខេត្ត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    26/05/2026

    លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ តំណាងលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦