រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយលោក សុខ សុទ្ធី អភិបាលរងខេត្ត និងលោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពិភាក្សា និងរៀបចំយន្តការលើករណីដែលនៅសេសសល់ពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលបានកាន់កាប់អាស្រ័យជាក់ស្តែងយូឆ្នាំមកហើយ នៅលើទីតាំងដែលស្ថិតក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយលោក សុខ សុទ្ធី អភិបាលរងខេត្ត និងលោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពិភាក្សា និងរៀបចំយន្តការលើករណីដែលនៅសេសសល់ពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលបានកាន់កាប់អាស្រ័យជាក់ស្តែងយូឆ្នាំមកហើយ នៅលើទីតាំងដែលស្ថិតក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើតាមបណ្តាខេត្តនានា។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អភិបាល អភិបាលរងខេត្តពាក់ព័ន្ធ និងមន្ទីរ អង្គភាពពាក់ព័ន្ធផ្សេងៗទៀត ។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា យើងចាប់ផ្តើមអនុវត្តចាប់ពីខេត្តកោះកុងមុន ដោយកិច្ចការនេះត្រូវធ្វើឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ។

អត្ថបទទាក់ទង