លោក ជួន ភារ៉េត ប្រធានមន្ទីរស្តីទីបានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកោះកុង និងបូកសរុបការងារ ឆ្នាំ២០២៤ និងទិសដៅអនុវត្តន៍បន្តឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង ។ កិច្ចប្រជុំធ្វើឡើងនាព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៥ នៅមហោស្រពខេត្ត ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម គិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកជំទាវ មិថុនា ភូង អភិបាលខេត្ត ប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តាយខេត្តកោះកុង ។





