០៩/០៧/២០២០(០៩:៣០នាទីព្រឹក)
.....................................
លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ចៅ ភិរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំតានូន និង ឯកឧត្តម ថុង ណារ៉ុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បាននាំយក ទៀនព្រះវស្សា និងទេយ្យទៀន ព្រមទាំងបច្ច័យមួយចំនួនប្រគេនព្រះសង្ឈ ដែលគង់ចាំព្រះវស្សា ចំនួន០៣ វត្ត គឺ វត្ត សុវណ្ណតេជោ(ហៅវត្តភ្នំប្រជៀវ) និងវត្តប្រជារដ្ឋកំសាន្តឋានសួគ៍ ស្ថិតនៅឃុំតានូន វត្តគីរីសាគរ(ហៅវត្តចម្លេងគោ)ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
....................................
ថ្ងៃព្រហស្បតិ៍ ៤ រោច ខែអាសាឍ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០
July 9, 2020