លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងមន្រ្តីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល បានចុះធ្វើទិវាចំការបង្ហាញលើដំណាំត្រសក់ ០១ កន្លែង នៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ដែលមានកសិករចូលរួមចំនួន ២៨ នាក់ ស្រី ១៧ នាក់។ ជាលទ្ធផលប្រជាកសិករដែលបានចូលរួមក្នុងពិធីមានចំណាប់អារម្មណ៍ជាខ្លាំង បើតាមការសង្កេត និងវាយតំលៃ ឃើញថាកសិករ ៩៦ % បានយល់ពី បច្ចេកទេសដាំត្រសក់ក្នុងនោះ៖ កសិករ ៧០ % ចង់ដាំដំណាំត្រសក់ និងកសិករ ៣០ % ចង់ដាំឪឡឹក ល្ពៅ ទ្រាប់ ស្ពៃក្ដោប សណ្តែក និងដំណាំរួមផ្សំផ្សេងៗទៀត ។ល។