កោះកុង ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ លោក ជួន ភារ៉េត ប្រធានមន្ទីរស្តីទី មន្ទីរធម្មការនិងសាសនា បានចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងលោកប្រធានរតនាគារខេត្ត នៅសាលមហោស្រពខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម គឹម ផល្លា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកស្រី ឈី វ៉ា អភិបាលរងខេត្ត តំណាងលោកជំទាវអភិបាលខេត្ត ។












