រដ្ឋបាលឃុំជ្រោយប្រស់,ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅវេលាម៉ោង ៧:៣០នាទីព្រឹក លោក ម៉ុត មាលីវ៉ាត់ សមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់ និងលោក លី វណ្ណនី ស្មៀនឃុំ បានអញ្ចើញចូលរួម កិច្ចប្រជុំផ្សព្វផ្សាយឯកសារព័ត៌មាន ស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ច និងណែនាំអំពីការប្រមូលតម្រូវការអាទិភាពរបស់រដ្ឋបាលក្រុងស្រុក និងឃុំ/សង្កាត់ ក្នុងដំណើរ ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) ក្រោមអធិបតីភាព លោក ហួរ ងី អនុប្រធានមន្ទីរផែនការ ខេត្តកោះកុង និងលោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ។






