លោក សុខ សំអាត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានចុះពិនិត្យកម្លាំង លូតលាស់ ការងារប្រមូលផល និងណែនាំបច្ចេកទេសបន្ថែមដល់ម្ចាស់ចម្ការត្រសក់ទ្រើងធ្វើបង្ហាញនៅភូមិតាំកន់ ឃុំកណ្ដោល ស្រុកបូទុមសាគរ និងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិលខេត្តកោះកុង។ ជាលទ្ធផល កសិករនៅក្នុងភូមិកណ្តោលបានប្រមូលក្នុង ១ថ្ងៃ ២៩ គីឡូក្រាម ទទួលបានតម្លៃ ២៥០០៛ ក្នុង ១គីឡូក្រាម។