ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នៅវេលាម៉ោង ២:០០នាទីរសៀល លោក ប៉ែត សុជាតិ ជំទប់ទី១ ឃុំជ្រោយប្រស់ បានដឹកនាំសមាជិក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ:០២៣/២៥ ស.ជ.ណ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រេីប្រាស់ចិញ្ចេីមផ្លូវសារធារណៈក្នុងដែនសមត្ថកិច្ចស្រុកកោះកុង ខេត្តកោះកុង ស្ថិតនៅភូមិសាស្រ្តឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង នៅសាលាឃុំជ្រោយប្រស់ ក្រោមអធិបតីភាព លោក ហួត សារឹម អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង ។









