/ / /

លោក សុខ សំអាត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តកោះកុង និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង និងមានការចូលរួមពីលោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកោះកុង ហើយចូលរួមរៀបចំសម្របសម្រួលដោយក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំ ស្រុកស្រែអំបិល និងខេត្តកោះកុង ព្រមទាំងអញ្ជើញចូលរួមពីសមាជិកឃុំជីខលើ លោកមេភូមិ និងកសិករ អ្នកផលិតឃ្មុំ អ្នកលក់ធាតុចូល និងអ្នកទទួលទិញទឹកឃ្មុំ សរុបចំនួន ៥៣នាក់ ស្រី ១៤នាក់។

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីពី ការចងក្រងបណ្តុំអាជីវកម្ម និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង សំម្រាប់បណ្តុំអាជីវកម្មឃ្មុំ ដែលកិច្ចប្រជុំនេះរៀបចំនៅវត្តជីខលើ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
កម្មវិធីប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក សុខ សំអាត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តកោះកុង និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង និងមានការចូលរួមពីលោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកោះកុង ហើយចូលរួមរៀបចំសម្របសម្រួលដោយក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំ ស្រុកស្រែអំបិល និងខេត្តកោះកុង ព្រមទាំងអញ្ជើញចូលរួមពីសមាជិកឃុំជីខលើ លោកមេភូមិ និងកសិករ អ្នកផលិតឃ្មុំ អ្នកលក់ធាតុចូល និងអ្នកទទួលទិញទឹកឃ្មុំ សរុបចំនួន ៥៣នាក់ ស្រី ១៤នាក់។
ប្រធានបទដែលបានលើកឡើងក្នុងអង្គពិធីនេះរួមមាន៖
១.កិច្ចពិភាក្សាស្វែងយល់ពី បទពិសោធន៍ បញ្ហាជួបប្រទះ លើអាជីវកម្មឃ្មុំ
២.កិច្ចពិភាក្សាស្វែងយល់ពីសារៈប្រយោជន៍នៃការចូលរួមបង្កើតបណ្តុំអាជីវកម្មឃ្មុំ
៣.ការរៀបចំបោះឆ្នោត និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងបណ្តុំ
៤.ផែនការបន្ត
*លទ្ធផល
អង្គពិធីបានពិភាក្សាយ៉ាងផុលផុស ដោយមានការចូលរួមពីគ្រប់ភាគីទាំងអស់ និងបានយល់ច្បាស់ពីសារៈប្រយោជន៍នៃការចូលរួមបង្កើតបណ្តុំអាជីវកម្មឃ្មុំ ហើយក្នុងនោះសមាជិកអង្គពិធីបានឯកភាពគ្នាដោយបានលើកដៃ១០០%ក្នុងការចូលរួមជាបណ្តុំ នឹងបានបោះឆ្នោតជ្រើសរើសគណៈកម្មការបណ្តុំអាជីវកម្មឃ្មុំ ដែលមានសមាជិកចូលរួមសរុប ៤២នាក់

គណៈកម្មការគ្រប់គ្រងចំនួន៣នាក់ដូចមានឈ្មោះខាងក្រោម៖
១.លោក អ៉ីកែវ ប្រធានគណៈកម្មការ
២.លោក ហូ វ៉ាន់ អនុប្រធានគណៈកម្មការ
៣.លោកស្រី ជឹម ស្រីធួន រដ្ឋបាល និងហិរញ្ញឹក
ទិសដៅបន្ត
១.ចុះប្រមូលទិន្នន័យគ្រួសារបណ្តុំ បញ្ចូលទៅក្នុងប្រព័ន្ធពត៌មានសម្រាប់ការគ្រប់គ្រង (MIS)
២.រៀបចំវេទិកាអ្នកពាក់ព័ន្ធចម្រុះ
៣.គាំទ្រគ្រួសារបណ្តុំដើម្បីបំពេញផែនការអាជីវកម្ម។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោក យឹម វិចិត្រ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកថ្មបាំង បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក អញ្ជើញចុះពិនិត្យតាមដានសាលាលើការអនុវត្តការគ្រប់គ្រងរដ្ឋបាលរបស់នាយក និងកិច្ចបញ្ជីការគណនេយ្យឆ្នាំ២០២៥

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោកស្រី ង៉ែត ចិន្ដា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារស្រុកថ្មបាំង អញ្ជើញដឹកនាំសមាជិក សមាជិកា ប្រជុំប្រចាំខែឧសភា

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/05/2026

    លោក សួន សុង សមាជិកក្រុមប្រឹក្សាឃុំទួលគគីរ បានដឹកនាំអាជ្ញាធរភូមិតាចាត សហការជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិតាចាត ធ្វើអនាម័យរើសសំរាម សម្អាតតាមដងផ្លូវនានាស្ថិតក្នុងភូមិតាចាត ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានក្នុងមូលដ្ឋានភូមិឲ្យកាន់តែស្រស់បំព្រងឡើង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/05/2026

    លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា និងជាអនុប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានបើកកិច្ចប្រជុំបន្ទាន់ពិភាក្សា ស្ដីពីការធ្វើបច្ចុប្បន្នភាពឡើងវិញចំពោះជនបរទេសដែលជួលផ្ទះស្នាក់នៅ និងស្នាក់នៅតាមកន្លែងប្រមូលផ្ដុំក្នុងស្រុកមណ្ឌលសីមា