លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្ដីពី ការបង្កើតក្រុមការងារប្រចាំការនៅស្តង់ពិពណ៌ ភូមិមួយផលិតផលមួយ របស់រដ្ឋបាលក្រុង ក្នុងកម្មវិធីទិវាជាតិលើកកំពូលផលិតផលខ្មែរ ៩មេសា លើកទី៨ ឆ្នាំ២០២៥ នៅខេត្តកោះកុង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២-៨ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។
នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ វេលាម៉ោង២:៣០នាទីរសៀល ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#








