ក្រុមការងារគណនេយ្យភាពសង្គមខេត្តកោះកុង បានចុះបិទផ្សាយផ្ទាំងព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4Cs) នៅទីតាំងរដ្ឋបាលឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព នៃស្រុកថ្មបាំង។ ដើម្បីជំរុញការអនុវត្តការងារគណនេយ្យភាពសង្គម ដំណាក់កាលទី២ ឲ្យមានភាពល្អប្រសើរ រដ្ឋបាលខេត្ត នឹងចុះបិទផ្ទាំង I4Cs នៅគ្រប់ក្រុង ស្រុក នៃខេត្តកោះកុង។