ខេត្តកោះកុង ៖ ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោក ហែម ប៊ុនសំបូរ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុងអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាព នៃការរៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៨ឆ្នាំ២០២៥ ក្រោមប្រធានបទ”ប្រើប្រាស់ផលិតផលខ្មែរ គឺមោទនភាពជាតិខ្មែរ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ និងលោក អន សុធារិទ្ធ អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង នៅសាលប្រជុំ(ខ) សាលាខេត្តកោះកុង។
ខ្លឹមសារនៃកិច្ចប្រជុំ៖
១/ ពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃការរៀបចំប្រារព្ធពិធី ផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន ពិធីការ និងការទទួលខុសត្រូវរបស់អង្គភាពពាក់ព័ន្ធនានា។
២/ កម្មវិធីនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី០២ ដល់ ០៨ ខែមេសា ឆ្នាំ២០២៥។





