លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំមេភូមិ១ និងប្រជាការពារភូមិ អមដំណើរលោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណ:អភិបាលក្រុងខេមរភូមិន្ទ អញ្ជើញចុះត្រួតពិនិត្យទីតាំង តុបតែងលម្អសោភ័ណភាព នៅក្នុងមូលដ្ឋានសង្កាត់ដងទង់ និងនៅតាមដងផ្លូវមួយចំនួនក្នុងក្រុងខេមរភូមិន្ទ ដើម្បីត្រៀមរៀបចំ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤,១៥,១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
ថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ March 29,2025
#ប្រភពពីរដ្ឋបាលសង្កាត់ដងទង់#






