ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៥ នៅវេលាម៉ោង ៨:៣០នាទីព្រឹក លោក អុឹង គី ជំទប់ទី១ តំណាងលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំយកអំណោយមនុស្សធម៌ ជាជំនួយឧបត្ថម្ភដោយរបស់ ឯកឧត្តមជា ភិរុណរ័ត្ន តាមរយៈលោក ណង សាំងសារិន មេភូមិ១ ជូនដល់ជនចាស់ជរាចំនួន ១៣ គ្រួសារ ក្នុងនោះ៖ ក្នុង១គ្រួសារៗ ទទួលបានសម្ភារមានដូចជា អង្ករ១០គីឡូ ប្រេងឆា ១ដប ទឹកត្រី ១ដប ទឹកសុីអុីវ ១ដប បុីចេង ១កញ្ចប់ អំបិល ២កញ្ចប់ ត្រីខ១ យួរ ស្ករស ១គីឡូ ។ សមាសភាពចូលរួម សមាជិកក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកចំនុចឡាំដាំ មេភូមិ១ ក្រុមទ្រទ្រង់សុខភាពភូមិ នៅសាលាឆទានឡាំដាំ ភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។









