រដ្ឋបាលសង្កាត់ស្ទឹងវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ ដឹកនាំដោយលោក លោក កាយ ក្រុង ប្រធានក្រុមប្រឹក្សាសង្កាត់ និងមានសមាសភាពចូលរួមដោយសមាជិកក្រុមប្រឹក្សាទាំង៤រូប ស្មៀន ជំនួយការរដ្ឋបាលសង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិទាំង២ នាយប៉ុស្តិ៍នគរបាល នៃរដ្ឋបាលសង្កាត់ស្ទឹងវែង។
ដែលមានរបៀបវារៈដូចខាងក្រោម ៖
១- ពិនិត្យកូរ៉ុមសម្រាប់កិច្ចប្រជុំ និងពិនិត្យ អនុម័តលើរបៀបវារៈនៃកិច្ចប្រជុំ
២- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង កំណត់ហេតុប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់
៣- ពិនិត្យ និងអនុម័ត របាយការណ៍ការងាររដ្ឋបាលសង្កាត់ប្រចាំខែមីនា ឆ្នាំ២០២៥
៤- ពិនិត្យ និងអនុម័ត លើរបាយការណ៍ការងារ អាហារូបត្ថម្ភទាំងពីរភូមិ
៥-ពិនិត្យ និងអនុម័ត សេចក្តីព្រាងតារាងកើនឡើងថយចុះនូវទ្រព្យសម្បត្តិរដ្ឋរបស់សង្កាត់ស្ទឹងវែង ឆ្នាំ២០២៤
៦-ផ្សេងៗ
នៅសាលាសង្កាត់ស្ទឹងវែង
វេលាម៉ោង២:៣០នាទីរសៀល
ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ March 28, 2025
#ប្រភពមកពីរដ្ឋបាលសង្កាត់ស្ទឹងវែង#





