/ / /

លោក អាង ទី ប្រធានក្រុមប្រឹក្សាឃុំជីខក្រោម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី ៣៤ ឆ្នាំទី៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំជីខក្រោម

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥
លោក អាង ទី មេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំជីខក្រោម បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៤ ឆ្នាំទី៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំជីខក្រោម កិច្ចប្រជុំនេះប្រព្រឹត្តទៅនាសាលប្រជុំសាលាឃុំជីខក្រោម។
*សមាសភាពអញ្ជើញចូលរួម
-លោក លោកស្រី សមាជិក សមាជិកា នៃក្រុមប្រឹក្សាឃុំបានអញ្ជើញចូលរួមចំនួន ៥លើ៥រូប។
ក្រៅពីនេះមានសមាសភាពអញ្ជើញចូលរួមពី
-ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជីខក្រោម
-លោកប្រធានកម្រងខ្សាច់ក្រហម
-លោកប្រធានប៉ុស្តិ៍សុខភាពជីខក្រោម
-លោកមេភូមិទាំង៦ភូមិ
-លោកប្រធានសហគមន៍ទាំង៤ និងអ្នកពាក់ព័ន្ធសរុប ២៨ រូប ស្រីចំនួន ៧ រូប។
*របៀបវារ:នៃកិច្ចប្រជុំ
១.ពិនិត្យកូរ៉ុមនៃកិច្ចប្រជុំ
២.ពិនិត្យ និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំ
៣.ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំលើកមុន
៤.ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៥
៥.ពិនិត្យ និងអនុម័តរបាយការណ៍ គ ក ន ក
៦.បញ្ហាផ្សេងៗ

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    14/12/2025

    លោកស្រី អុី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការតាមដាន“ត្រួតពិនិត្យ និងគ្រប់គ្រងសំណង់ នៅសាលមហោស្រពខេត្ត

  • ហេង គីមឆន/
    13/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះលោក ប៉ិ វណ្ណឌឿន (សហគ្រាស ប៉ិ វណ្ណឌឿន) ដែលបានឧបត្ថម្ភ អង្ករ ចំនួន ២បាវ និងទឹកបរិសុទ្ធ ចំនួន ៥កេស ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • រដ្ឋបាលស្រុកថ្មបាំង/
    13/12/2025

    លោក សៀង ថន មេឃុំថ្មដូនពៅ លោក ហេង ពិសិដ្ឋ ស្មៀនឃុំ បានអញ្ជើញចុះសួរសុខទុក ឯកឧត្តមកាយ សម្រួម និងបងប្អូនជនភាសសឹកមកពីខេត្តកោះកុង និងតាតៃ 

  • រដ្ឋបាលស្រុកថ្មបាំង/
    13/12/2025

    រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីរងចាំទទួលជនភាសសឹក នៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    13/12/2025

    លោក ម៉ែន ឧត្តម ជំទប់ទី១ បានដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាការពារភូមិ ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈរងចាំទទួលជនភាសសឹក មកនៅក្នុងឃុំថ្មដូនពៅ 

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/12/2025

    រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពថ្លែងអំណរគុណ ចំពោះ លោក អិក កួន មេឃុំថ្មស និងភរិយា បានចូលរួមឧបត្ថម្ភថវិកាចំនួន1,000 ដុល្លា និងលោក ស៊ុន សុវណ្ណរចនា (គ្រូពេទ្យហូ) 100 ដុល្លា នៅសហរដ្ឋអាមេរិក ដើម្បីសម្រាប់កងកម្លាំង ដែលបំពេញកាតព្វកិច្ចនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក