លោកស្រី ស៊ន មល្លិកា សមាជិកក្រុមប្រឹក្សាសង្កាត់ បានដឹកនាំ អនុភូមិ សមាជិកភូមិ ចុះផ្ដល់អំណោយប្រចាំខែ របស់សេវាសង្គម មានដូចជា ធុងចម្រោះទឹក ធុងលាងដៃ សម្ភារៈសម្រាប់ប្រើប្រាស់ក្នុងបន្ទប់ទឹក ជូនដល់គ្រួសារចាស់ជរា និងស្រ្ដីមានផ្ទៃពោះ និងសម្ភារ:សិក្សាមួយចំនួនជូនសិស្សានុសិស្សមានជីវភាពខ្វះខាត សរុបចំនួន០៧គ្រួសារ។ នៅភូមិ១ ភូមិ២ និងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
វេលាម៉ោង ១០:០០នាទីព្រឹក
ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ March 27,2025
#ប្រភពពីរដ្ឋបាលសង្កាត់ដងទង់#






