លោក តាន់ ម៉េងហួរ និងលោក ម៉ែន ប្រុស បានសហការជាមួយក្រុមការងារគម្រោងសិក្សាស្រាវជ្រាវសត្វខ្លាត្រី និងអង្គការសត្វព្រៃ និងរុក្ខជាតិ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «បច្ចេកទេសអុំកាយ៉ាក ជីវចម្រុះ និងការមើលសត្វស្លាប ព្រមទាំងការអនុវត្តគម្រោងអភិរក្ស និងសិក្សាស្រាវជ្រាវសត្វខ្លាត្រី» ។ វគ្គនេះធ្វើឡើងនៅស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ ស្រុកកោះកុង រយៈពេលបីថ្ងៃដោយមានអ្នកចូលរួមសរុប ៣១នាក់ (ស្រី ១៧នាក់) មកពីគម្រោងស្រាវជ្រាវសត្វខ្លាត្រី អង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ និងកោះស្រឡៅ ។





