លោក អុី ម៉េងលាង ប្រធានមន្ទីរ រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានបន្តចុះពិនិត្យការដាំដំណាំត្រសក់ចំការបង្ហាញរបស់គម្រោងស្ទៀរ (STEER) របស់កសិករឈ្មោះ សេង សៀន នៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល។ ទន្ទឹមនោះលោកប្រធានមន្ទីរក៏បានចូលរួមក្នុងពិធីបិទទិវាចំការបង្ហាញ និងចុះពិនិត្យការចិញ្វឹមត្រីជាលក្ខណៈគ្រួសារ ការដាំដំណាំស្រូវរបស់កសិករឈ្មោះ សៀង ឆេត នៅភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។