ដោយមានការចាត់តាំងពីរដ្ឋបាលស្រុកបូទុមសាគរ លោក នី ដារ៉ា នាយករងរដ្ឋបាលស្រុកបូទុមសាគរ បានសហការជាមួយលោក ហ៊ុយ សំណាង មេឃុំកណ្ដោល និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បើកកិច្ចប្រជុំលើកទីមួយរបស់គណៈកម្មាធិការ លើការពិគ្រោះយោបល់ នឹងការចាប់ផ្តើមដំណើរការ សហគមន៍អភិវឌ្ឍន៍មូលដ្ឋានសុវណ្ណបៃតង ឃុំកណ្ដោល(ថ្ងៃទី២) ដោយមានការអញ្ជើញចូលរួមពីក្រុមការងារឃុំកណ្ដោល លោកប្រធានការិយាល័យ និងមន្ត្រីការិយាល័យពាក់ព័ន្ធរបស់រដ្ឋបាលស្រុក សមាជិកភូមិសុវណ្ណាបៃតង និងបេក្ខជនដែលទើបជាប់ឆ្នោត ថ្មី ទាំង៥នាក់របស់អភិវឌ្នឍន៍មូលសហគមន៍សុវណ្ណាបៃតង នៅសាលាឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥
March 25, 2025














