លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោកស្រី នួន ផាន់នី អនុប្រធានការិយាល័យច្រកចេញចូលតែមួយ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃនៅខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ ខ សាលាខេត្តកោះកុង។
វេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
#ប្រភពពឍិរដ្ឋបាលក្រុងខេមរភូមិន្ទ#









